hotshare
Thursday, July 6, 2017
ព្រាប សុវត្ថិ ជាតារាចម្រៀងសម័យ នៅក្នុងដួងចិត្ត ណុប បាយ៉ារិទ្ធ តាំងពីដើមរហូតដល់ពេលនេះ!
ភ្នំពេញ៖ លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងសម្លេងធ្ងន់មួយរូប ដែលបានជ្រកកោននៅក្នុងផលិតកម្មរស្មីហង្សមាស អស់រយៈជាច្រើនឆ្នាំមកហើយ។
ក្រោមការគាំទ្រពីសំណាក់ទស្សនិកជន តារាចម្រៀងជើងចាស់រូបនេះ តែងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងចិត្តយុវវ័យ។
ចំណែកឯចំណងមិត្តភាព នៅក្នុងរង្វង់សិល្បៈជាមួយតារាចម្រៀងរួមទ្រនំវិញ លោក ណុប បាយ៉ារិទ្ធ ក៏មានទំនាក់ទំនងល្អដែរ។
ជាក់ស្តែងកាលពីយប់មិញនេះ លោកបានបង្ហាញអារម្មណ៍ផ្ទាល់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ចំពោះតារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ ដែលជាតារាក្រោមដំបូលតែមួយថាលោក ព្រាប សុវត្ថិ គឺជាតារាចម្រៀងសម័យមួយរូប ដែលលោកស្រលាញ់ចូលចិត្ត។
ហើយបទចម្រៀងមួយបទរបស់លោក ព្រាប សុវត្ថិ គឺបានធ្វើឱ្យលោក ណុប បាយ៉ារិទ្ធិ ស្តាប់ដដែលៗ និងដក់ជាប់នៅក្នុងចិត្តរហូតមិនចេះធុញទ្រាន់ទៀតផង។
អបអរសាទរ កញ្ញាឯកកម្ពុជាយើង បានទៅចូលរួម ប្រកួតជាផ្លូវការលើកដំបូង ក្នុងកម្មវិធីបវរកញ្ញាចក្រវាឡ២០១៧!
ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ ដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានមោទនភាពចំពោះកញ្ញាឯកកម្ពុជា ដែលមានសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្រវាឡ ២០១៧ ។
ព័ត៌មាននេះត្រូវបាន ចែកចាយក្នុងបណ្ដាញសង្គម តាមរយៈផេកផ្លូវការរបស់ កញ្ញាឯកកម្ពុជា២០១៦ គឺកញ្ញា ប៊ី សុធារី ។
គួរបញ្ជាក់ផងដែរថាកញ្ញា ប៊ី សុធារី មានអាយុ១៩ឆ្នាំ ជាតារាម៉ូដែល និងជាបេក្ខភាពតំណាងកម្ពុជាលើកដំបូង ទៅចូលរួមប្រកួតបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៧ក្នុងពេលខាងមុខ។
នេះជាជំហានថ្មីមួយទៀត ក្នុងការបើកទំព័រថ្មី នៃមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិថែមមួយកម្រិតទៀត។
ខ្មែរឡូត ចូលរួមអបអរ និងលើកទឹកចិត្ត ហើយសង្ឃឹមថា កញ្ញានឹងនាំមុខមាត់កម្ពុជាទៅកាន់ពិភពលោក តាមរយៈវប្បធម៌ សម្លៀកបំពាក់ រូបសម្រស់ ភាសា និងអត្តសញ្ញាណផ្សេងៗ ជាច្រើនទៀត តាមរយៈឆាកអន្តរជាតិដ៏ធំមួយនេះ៕
Wednesday, July 5, 2017
តើប្រាសាទបន្ទាយស្រីសាងសង់ឡើងដោយស្តេចអង្គណា?
ប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជានៅលើ ពិភពលោកដែរ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន។ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ ប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃ ខេត្តសៀមរាប តែងតែឆ្លៀតចំណាយពេល ធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្ត ។
Subscribe to:
Posts (Atom)


