Thursday, July 6, 2017
អបអរសាទរ កញ្ញាឯកកម្ពុជាយើង បានទៅចូលរួម ប្រកួតជាផ្លូវការលើកដំបូង ក្នុងកម្មវិធីបវរកញ្ញាចក្រវាឡ២០១៧!
ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ ដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានមោទនភាពចំពោះកញ្ញាឯកកម្ពុជា ដែលមានសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្រវាឡ ២០១៧ ។
ព័ត៌មាននេះត្រូវបាន ចែកចាយក្នុងបណ្ដាញសង្គម តាមរយៈផេកផ្លូវការរបស់ កញ្ញាឯកកម្ពុជា២០១៦ គឺកញ្ញា ប៊ី សុធារី ។
គួរបញ្ជាក់ផងដែរថាកញ្ញា ប៊ី សុធារី មានអាយុ១៩ឆ្នាំ ជាតារាម៉ូដែល និងជាបេក្ខភាពតំណាងកម្ពុជាលើកដំបូង ទៅចូលរួមប្រកួតបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៧ក្នុងពេលខាងមុខ។
នេះជាជំហានថ្មីមួយទៀត ក្នុងការបើកទំព័រថ្មី នៃមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិថែមមួយកម្រិតទៀត។
ខ្មែរឡូត ចូលរួមអបអរ និងលើកទឹកចិត្ត ហើយសង្ឃឹមថា កញ្ញានឹងនាំមុខមាត់កម្ពុជាទៅកាន់ពិភពលោក តាមរយៈវប្បធម៌ សម្លៀកបំពាក់ រូបសម្រស់ ភាសា និងអត្តសញ្ញាណផ្សេងៗ ជាច្រើនទៀត តាមរយៈឆាកអន្តរជាតិដ៏ធំមួយនេះ៕
Labels:
News
Subscribe to:
Post Comments (Atom)

No comments:
Post a Comment