Thursday, July 6, 2017
ព្រាប សុវត្ថិ ជាតារាចម្រៀងសម័យ នៅក្នុងដួងចិត្ត ណុប បាយ៉ារិទ្ធ តាំងពីដើមរហូតដល់ពេលនេះ!
ភ្នំពេញ៖ លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងសម្លេងធ្ងន់មួយរូប ដែលបានជ្រកកោននៅក្នុងផលិតកម្មរស្មីហង្សមាស អស់រយៈជាច្រើនឆ្នាំមកហើយ។
ក្រោមការគាំទ្រពីសំណាក់ទស្សនិកជន តារាចម្រៀងជើងចាស់រូបនេះ តែងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងចិត្តយុវវ័យ។
ចំណែកឯចំណងមិត្តភាព នៅក្នុងរង្វង់សិល្បៈជាមួយតារាចម្រៀងរួមទ្រនំវិញ លោក ណុប បាយ៉ារិទ្ធ ក៏មានទំនាក់ទំនងល្អដែរ។
ជាក់ស្តែងកាលពីយប់មិញនេះ លោកបានបង្ហាញអារម្មណ៍ផ្ទាល់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ចំពោះតារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ ដែលជាតារាក្រោមដំបូលតែមួយថាលោក ព្រាប សុវត្ថិ គឺជាតារាចម្រៀងសម័យមួយរូប ដែលលោកស្រលាញ់ចូលចិត្ត។
ហើយបទចម្រៀងមួយបទរបស់លោក ព្រាប សុវត្ថិ គឺបានធ្វើឱ្យលោក ណុប បាយ៉ារិទ្ធិ ស្តាប់ដដែលៗ និងដក់ជាប់នៅក្នុងចិត្តរហូតមិនចេះធុញទ្រាន់ទៀតផង។
Labels:
News
Subscribe to:
Post Comments (Atom)

No comments:
Post a Comment